(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន២០៥នាក់ ក្នុងនោះករណីនាំចូលចំនួន១៦នាក់ និងឆ្លងក្នុងសហគមន៍១៨៩នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៣២៣នាក់ និងស្លាប់ ១នាក់ ដោយសារជំងឺកូវីដ១៩។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៣,៩៤៣នាក់, អ្នកជាសះស្បើយសរុបចំនួន ១២៨,៦២៣នាក់, ស្លាប់សរុបចំនួន ៣,០៤៦នាក់៕