(ភ្នំពេញ)៖ លោកស្រី មុំ ចាន់ដានី ប្រធានក្រុមការងារចុះជួយសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ រួមជាមួយលោក សន ស៊ិន ប្រធានគណបក្សសង្កាត់គោករកា បានចុះទៅជួបសំណេះសំណាលជាមួយមេភូមិ ដើម្បីពិនិត្យលទ្ធផលនៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២៣នេះ។

ពិធីនេះបានប្រព្រឹត្តទៅនៅស្នាក់ករគណបក្សសង្កាត់គោករកា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោកអនុប្រធានគណៈកម្មាធិការគណបក្ស មូលដ្ឋានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានីភ្នំពេញ លោកប្រធាន អនុប្រធានក្រុមការងារសង្កាត់គោករកា លោក លោកស្រីប្រធានភូមិ អនុប្រធានភូមិ ទាំង១០ និងលោក លោកស្រីប្រធាន អនុប្រធានសហគមន៍ទាំង ១៨ផងដែរ ។

លោក សន ស៊ិន ប្រធានបក្សសង្កាត់គោករកា បានបញ្ជាក់ថា ក្នុងសង្កាត់គោករកា មានប្រជាពលរដ្ឋ នៅក្នុងបញ្ជីឈ្មោះបោះឆ្នោត ចំនួន ១០២៨៤នាក់ ដោយឡែកសំរាប់សមាជិកគណបក្សប្រជាជនកម្ពុជា មានចំនួន ៧,៦១៣នាក់ ស្មើ ៧៤ភាគរយ ។

ក្រោយស្តាប់សេចក្តីរាយការណ៍ពីប្រធានសាខាបក្សភូមិ មេសហគមន៍ ស្តីពីចំណុចខ្លាំង និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ តាមភូមិរួចមក លោកស្រី មុំ ចាន់ដានី ប្រធានក្រុមការងារ ចុះជួយសង្កាត់គោករកា បានថ្លែងកោតសរសើរដល់មេភូមិ ដែលបានសកម្ម ក្នុងការចុះប្រជាពលរដ្ឋដោយផ្ទាល់ និងចលនាប្រជាពលរដ្ឋ យល់ដឹងច្បាស់ មានទំនុកចិត្ត មកលើគោលនយោបាយរបស់គណបក្សប្រជាជន និងមកចូលរួមជីវភាព ជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់។

នៅក្នុងឱកាសនោះ លោកស្រី មុំ ចាន់ដានី បាននាំការផ្តាំផ្ញើការសួសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងលោក ឃួង ស្រេង សមាជិកណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងនិងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោកស្រីប្រធាន បានផ្តល់អនុសាសន៍ដល់សាខាបក្សភូមិ សហគមន៍ ក្រើនរំឮក និងសំណូមពរដល់ប្រធានសាខាបក្សភូមិ សហគមន៍ ត្រូវចុះផ្ទាល់ដល់ខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីដោះបញ្ហា តម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីធ្វើយ៉ាងណាឱ្យគាត់ទទួលបានភាពកក់ក្តៅ។ មានន័យថា គឺយើងចង់បានទាំងបរិមាណ គុណភាព ទាំងបេះដូង មកនៅជាមួយគណបក្សប្រជាជនកម្ពុជា ។

ជាមួយគ្នានេះដែរ លោកស្រីបានបន្ដថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ ដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ។ លោកស្រីបានបន្ថែមសមាជិកគណបក្សម្នាក់ គឺជាសន្លឹកឆ្នោតមួយសំឡេងដែលនឹងត្រូវបោះឆ្នោតជូនគណបក្សនាពេលបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ អាណត្តិទី៥ និងការបោះឆ្នោតសកលឆ្នាំ២០២៣។

លោកស្រីបានផ្តល់ការណែនាំដល់សាខាបក្សភូមិ សហគមន៍ ត្រូវបន្តយកចិត្តទុកដាក់លើការរៀបចំធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិកបក្សក្នុងប្រព័ន្ធទិន្នន័យឱ្យបានច្បាស់លាស់ និងខិតខំបម្រើសេវាដោយផ្ទាល់ ជូនប្រជាពលរដ្ឋដូចជាបញ្ជាក់លិខិតអត្រានុកូលដ្ឋានជាដើម៕