(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចាត់តំណាងនាំយកអំណោយ ថ្នាំចិនបុរាណ និងសម្ភារការពារជំងឺកូវីដ១៩ ចែកជូនសិក្ខាកាមជានគរបាលដែលកំពុងសិក្សានៅសាលាភូមិភាគ៣ ចំនួន៤ខេត្តរួមមាន៖ រគរបាលខេត្ត ព្រះសីហនុ (ជាលេីកទី២), នគរបាលខេត្តកំពត, នគរបាលខេត្តកែប និងនគរបាលខេត្តតាកែវ។

អំណោយទាំងនេះត្រូវបានលោកវរសេនីយ៍ទោ ឡាយ ម៉ារ៉ា នាយការិយាល័យបុគ្គលិក និងលោកវរសេនីយ៍ឯក ស្រ៊ុន វី នាយការិយាល័យភស្ដុភារ នាំទៅប្រគល់ជូននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ។

សម្ភារទាំងនោះរួមមាន៖ ទឹកក្រូច ៤០កេស, ទឹកសុទ្ធ ១២០កេស, មីម៉ាម៉ា ៤កេសធំ, ម៉ាស ១២០ប្រអប់, ថ្នាំបុរាណចិនលីហ័រ, ១៦០ប្រអប់, អាល់កុល ៤កាន, ទឹកត្រី និងទីស៉ីអ៉ីវ៕