(ភ្នំពេញ)៖ លោក ឡាច សំរោង និងក្រុមគ្រួសារ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ សូមចូលរួមរំលែកទុក្ខជាមួយឧកញ៉ា លឹម ប៊ុនសួរ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុករបស់ ឧកញ៉ា លឹម ប៊ុនហូវ កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។

លោក ឡាច សំរោង និងក្រុមគ្រួសារ មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន បានទទួលមរណភាព។

លោក ឡាច សំរោង បានផ្ញើសារយ៉ាងដូច្នេះថា «សូមគោរពរំលែកទុក្ខយ៉ាងក្រៀមក្រំ ពីខ្ញុំបាទប្អូនប្រុស ឡាច សំរោង»

លោក ឡាច សំរោង និងក្រុមគ្រួសារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀង ឃ្លាតឡើយ៕