(ភ្នំពេញ)៖ ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយឧកញ៉ា អ៉ឹង ប៊ុនហូវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ, ឧកញ៉ា ឡូវ ហ៉ឹង ចាត់ទុកមរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន គឺជាការបាត់បង់ស្វាមី ឪពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុត របស់ក្រុមគ្រួសារ និងជាការបាត់បាត់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានរួមចំណែកទាំង កម្លាំងកាយ ចិត្ត និងធនធានជួយកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងវិស័យព្រះពុទ្ធសាសនា។

លោកទេសរដ្ឋមន្ត្រី សូមឧទ្ទិសបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធរបស់មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕