(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា និងភរិយា សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ បំផុតជាមួយឧកញ៉ា អ៉ឹង ប៊ុនហូវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

ក្នុងសារលិខិតចូលរួមរំលែកមរណទុក្ខ, សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចាត់ទុក មរណភាពអគ្គមហាឧបាសក លឹម ឈុន គឺជាការបាត់បង់នូវលោកឪពុក ឪពុកក្មេក ស្វាមី ជីតា ជីតាទួតជាទីគោរពស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ មួយរូប ដែលបានចិញ្ចឹមបីបាច់ថែរក្សាអប់រំទូន្មានកូនចៅប្រកបដោយគន្លងធម៌ និងបានជួយកិច្ចសង្គមឱ្យមានការអភិវឌ្ឍជារៀងហូតមក។

រូបកាយអគ្គមហាឧបាសក លឹម ឈុន បានលាចាកលោកទៅក៏ពិតមែន តែកិត្តិយស សេចក្តីថ្លៃថ្នូរ អំពើជាកុសលនៅស្ថិតជាប់ក្នុងមនោសញ្ចេតនា លោកឧកញ៉ា ភរិយា បុត្រា បុត្រី ចៅប្រុស ចៅស្រី ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងភរិយា ក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃតាមជួយបីបាច់ថែរក្សា ដល់ដួងវិញ្ញាណ ក្ខន្ធ អគ្គមហាឧបាសក លឹម ឈុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕