(ភ្នំពេញ)៖ លោក អ៉ិន ដារ៉ា អគ្គនាយក KW បាត់ដំបង ព្រមទាំងក្រុមការងារ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ សូមចូលរួមរំលែកទុក្ខជាមួយឧកញ៉ា លឹម ប៊ុនសួរ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុករបស់ឧកញ៉ា កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។

លោក អ៉ិន ដារ៉ា អគ្គនាយក KW បាត់ដំបង ព្រមទាំងក្រុមការងារ មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន បានទទួលមរណភាព។

លោក អ៉ិន ដារ៉ា អគ្គនាយក KW បាត់ដំបង ព្រមទាំងក្រុមការងារ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀង ឃ្លាតឡើយ៕