(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ខែក លាង និងលោកជំទាវ លី ស៊ីវឆែ ព្រមទាំងក្រុមគ្រួសារទាំងមូល និងបុគ្គលិកគ្រប់ផ្នែកជាក្រុមការងារទាំងអស់របស់ HOTEL SOMADEVI ANGKOR RESORT & SPA, HOTEL SOMADEVI ANGKOR BOUTIQUE & RESORT និងបុរី សោមាទេវី អង្គរ (ក្រុង-ខេត្តសៀមរាប) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ សូមចូលរួមរំលែកទុក្ខជាមួយឧកញ៉ា អ៊ឹង ប៊ុនហ៊ូវ, ឧកញ៉ា លឹម ប៊ុនសួរ និងក្រុមគ្រួសារទាំងមូល ចំពោះមរណភាពរបស់មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុករបស់ឧកញ៉ា កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ៩៧ឆ្នាំ ដោយជរាពាធ។

ឧកញ៉ាបណ្ឌិត ខែក លាង, លោកជំទាវ, ក្រុមគ្រួសារទាំងមូល និងបុគ្គលិកជាក្រុមការងារនៃសណ្ឋាគារ សោមាទេវី អង្គរ និងបុរី សោមាទេវី អង្គរ មានក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងដ៏ក្រៀមក្រំថា មហាសប្បុរស មង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន បានទទួលមរណភាព។

ឧកញ៉ាបណ្ឌិត ខែក លាង, លោកជំទាវ, ក្រុមគ្រួសារទាំងមូល និងបុគ្គលិកជាក្រុមការងារទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសក ពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕