(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះអ្នកឆ្លងថ្មីប្រភេទអូមីក្រុង១៤៥នាក់ (ករណីនាំចូល៣០នាក់ និងសហគមន៍១១៥នាក់), ជាសះស្បើយ៣២៤នាក់ និងគ្មានអ្នកស្លាប់ទេ

២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជាង ៤៥៨លាន ៥២ម៉ឺននាក់ ស្លាប់ជាង ៦លាននាក់ និងជាសះស្បើយជាង ៣៩១លាន ៥៨ម៉ឺននាក់!

៣៖ អតីតបុគ្គលិកចំនួន៨រូប ស្នើសុំទៅក្រសួងការងារ ដើម្បីបាននៅក្រៅឃុំជាបណ្តោះអាសន្ន ធ្វើជាតំណាងដោះស្រាយវិវាទការងារជាមួយក្រុមហ៊ុន NAGA WORLD តាមច្បាប់ ដោយសន្យាថា មិនធ្វើការតវ៉ាដែលធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គមជាតិ

៤៖ តំណាងអតីតបុគ្គលិក NAGA World អំពាវនាវឲ្យបុគ្គលិក និងកម្មករចូលធ្វើការឡើងវិញ ហើយបុគ្គលិកដែលបញ្ឈប់ពីការងារ សូមសម្រាកនៅផ្ទះ ឬរក្សាភាពស្ងប់ស្ងាត់ ដើម្បីបង្កបរិយាកាសសម្រាប់ការដោះស្រាយវិវាទតាមផ្លូវច្បាប់

៥៖ លោក ហ្សេលេនស្គី បញ្ជាក់ថា ប្រតិភូអ៊ុយក្រែនដែលស្ថិតក្នុងកិច្ចចរចាជាមួយរុស្ស៉ី នឹងព្យាយាមរៀបចំជំនួបរវាងរូបលោក និងលោក ពូទីន

៦៖ ទូទាំងប្រទេស៖ សរុបការចាក់វ៉ាក់សាំងកូវីដ១៩បានចំនួន ១៤,៧៥០,១០០នាក់ (គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២)

៧៖ សហរដ្ឋអាមេរិក៖ មនុស្ស ៥,១៤៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ១១៨នាក់ស្លាប់ ក្នុង១ថ្ងៃ

៨៖ រដ្ឋមន្ត្រី ថោង ខុន៖ ចុងសប្ដាហ៍ទី២ខែមីនា កម្ពុជាទទួលបានភ្ញៀវទេសចរផ្ទៃក្នុងជាង២៥ម៉ឺននាក់

៩៖ សហរដ្ឋអាមេរិក ព្រមានចិន ពីផលវិបាកធ្ងន់ធ្ងរ បើហ៊ានជួយរុស្ស៊ីឱ្យគេចផុតពីទណ្ឌកម្ម

១០៖ លោកស្រី ឱ វណ្ណឌីន អំពាវនាវដល់ពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺផ្ដាសាយបក្សីប្រភេទថ្មី Influenze A/H9 ក្រោយរកឃើញមួយករណីនៅខេត្តសៀមរាប

១១៖ ស្ថានទូតចិនប្រចាំអាមេរិកអះអាងថា ទីក្រុងប៉េកាំងមិនទទួលបានសំណើ ឱ្យជួយជ្រោមជ្រែងផ្នែកយោធាដល់រុស្ស៉ី នោះទេ

១២៖ វីងបើកសម្ពោធធនាគារពាណិជ្ជរបស់ខ្លួនជាផ្លូវការ និងដំណើរសាខា២ ទីតាំងនៅតំបន់សែនសុខ និងវិមានឯករាជ្យ

១៣៖ ថៃ៖ មនុស្ស ២២,១៣០នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៩នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃចន្ទនេះ

១៤៖ រុស្ស៊ី ច្រានចោលព័ត៌មាន ដែលថាខ្លួនគំរាមរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន នៃប្រទេសលោកខាងលិច

១៥៖ អាមេរិកចំណាយប្រាក់ជាង២លានដុល្លាអាមេរិកក្នុងមួយខែ ដើម្បីការពារសន្តិសុខលោក Mike Pompeo អតីតរដ្ឋមន្ត្រីការបរទេស ពីការគំរាមកំហែងអ៊ីរ៉ង់

១៦៖ កូរ៉េខាងត្បូងជឿថា កូរ៉េខាងជើងអាចនឹងសាកល្បង ប្រព័ន្ធមីស៉ីលផ្លោងអន្តរទ្វីប ICBM ក្នុងពេលឆាប់ៗ

១៧៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ឆ្លងកូវីដ-១៩

១៨៖ ប្រធានាធិបតីឡេតូនី ចង់ឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយ កងទ័ពជាអចិន្រ្តៃយ៍តែម្តង នៅតំបន់បាល់ទិច

១៩៖ ប្រធានាធិបតីអ៊ុយក្រែនព្រមានថា បើនៅតែមិនព្រមបង្កើតតំបន់គ្មានការហោះហើរ មីស៉ីលរុស្ស៉ីគង់តែនឹងធ្លាក់ចូលដី NATO ជាពុំខាន

២០៖ វិភាគអន្តរជាតិ៖ សង្គ្រាមនៅអ៊ុយក្រែន, តើចិនឈរនៅខាងណាឱ្យប្រាកដ?

- ព័ត៌មាន Fresh News Plus

១៖ Google កំពុងបញ្ចេញនូវមុខងារថ្មីសម្រាប់អ្នកប្រើប្រាស់ Android ទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន

២៖ ប្រធានាធិបតីអ៊ុយក្រែន អំពាវនាវឱ្យក្រុមហ៊ុនសូហ្វវែរយក្សបញ្ឈប់ប្រតិបត្តិការរបស់ពួកគេក្នុងប្រទេសរុស្ស៊ី

៣៖ លោក Tuchel ប្តេជ្ញាដឹកនាំ Chelsea រហូតដល់ចប់រដូវកាល ទោះក្លិបកំពុងជួបវិបត្តិហិរញ្ញវត្ថុក៏ដោយ

៤៖ Lee Jung Jae តួអង្គ៤៥៦ ក្នុងរឿង «Squid Game» បន្តបំបែកកំណត់ត្រា ក្លាយជាតារាសម្តែងកូរ៉េដំបូងបង្អស់ ឈ្នះពានរង្វាន់តារាឆ្នើម ពីកម្មវិធី «Critics Choice Awards»

៥៖ ក្រុមហ៊ុន Tesla និង SpaceX កំពុងប្រឈមមុខនឹងហានិភ័យ និងរងសម្ពាធពីសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន

៦៖ តារាសម្តែងអង់គ្លេស តួអង្គ Doctor Strange សន្យាផ្តល់កន្លែងស្នាក់នៅដល់ជនភៀសខ្លួនអ៊ុយក្រែន ក្នុងកាលៈទេសៈសង្គ្រាម

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)