(ភ្នំពេញ)៖ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) សម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយឧកញ៉ា អ៉ឹង ប៊ុនហ៊ូវ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លឹម ឈុន ដែលជាឪពុកបង្កើត កាលពីវេលាទៀបភ្លឺ ថ្ងៃអាទិត្យ ទី១៣ ខែមីនានេះ ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

មរណភាពមហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន គឺជាការបាត់បង់ស្វាមី ឪពុក ជីតាប្រកបដោយព្រហ្មវិហារធម៌ និងជាទីស្រលាញ់បំផុត របស់ក្រុមគ្រួសារ និងជាការបាត់បាត់នូវពុទ្ធសាសនូបត្ថម្ភក៍មួយរូប ដែលបានរួមចំណែកទាំង កម្លាំងកាយ ចិត្ត និងធនធានជួយកសាងសមិទ្ធផលនានាជាច្រើន ជាពិសេសក្នុងវិស័យព្រះពុទ្ធសាសនា។

យើងខ្ញុំ សូមឧទ្ទិសបួងសួងសុំឲ្យដួងវិញ្ញាណក្ខន្ធរបស់មហាសប្បុរសមង្គលសិរីអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ លីម ឈុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕