(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី ប្រភេទអូមីក្រុងចំនួន៧៣នាក់ ក្នុងនោះករណីនាំចូលចំនួន៨នាក់ និងឆ្លងក្នុងសហគមន៍៦៥ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន៧២នាក់ និងគ្មានអ្នកស្លាប់ទេ។

សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន ១៣៥,១៥៨នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣១,១១០នាក់, ស្លាប់សរុបចំនួន ៣,០៥២នាក់៕