(ភ្នំពេញ)៖ មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការការកាត់បន្ថយសំណល់ប្លាស្ទិក ដោយអនុវត្តន៍តាមយុទ្ធសាស្ត្រ (៤រ) ដើម្បីផ្សព្វផ្សាយដល់សិស្សានុសិស្ស និស្សិត និងយុវជន ៤ក+៤រ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ នៅអគារសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្នុងវគ្គបណ្ដុះបណ្ដាលនេះ បានធ្វើឡើងក្រោមមានវត្តមានលោក គិត ចាន់គ្រឹស្នា នាយកគម្រាងកាត់បន្ថយសំណល់ប្លាស្ទិកសមុទ្រ, លោក កៀន តាក់ សាកលវិទ្យាការរងនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ, លោក គាត រង្សី ប្រធានមន្ទីរបរិស្ថានរាជធានីភ្នំពេញ និងមានការចូលរួមពីសិស្សនិស្សិតសរុបជាង ២០០នាក់ និងមន្រ្តីពាក់ព័ន្ធ។

លោក គាត រង្សី បានលើកឡើងថា ក្នុងកម្មវិធីវគ្គបណ្ដុះបណ្ដាលដោយការ ចូលរួមពីសំណាក់សិស្សនិស្សិតចំនួន២២០នាក់ ដើម្បីចូលរួមចំណែក យល់ដឹងពីការប្រើប្រាស់កាត់បន្ថយនៅសំណល់ និងទុកដាក់ឲ្យបានត្រឹមត្រូវ។ លោកប្រធានមន្ទីរបរិស្ថានបានពន្យល់ពី ពាក្យស្លោក (៤ក) និង (៤រ) ផងដែរ ដោយ (៤ក) គឺការកាត់បន្ថយ, ការប្រើប្រាស់ឡើងវិញ, ការកែច្នៃ, ការបដិសេធ និង
(៤រ) គឺរៀន, រើស, រក, រំលឹក។

បន្ថែមពីលោក គាត រស្សី សូមអំពាវនាវដល់បងប្អូនសិស្សនិស្សិត ក៏ដូចប្រជាពលរដ្ឋទាំងចូលរួមការកាត់បន្ថយប្រើប្រាស់ប្លាស្ទិក ដើម្បីបរិស្ថានអនាម័យទាំងអស់គ្នា។

បើតាមលោក កៀន តាក់ បានលើកឡើង និងសំណូមពរដល់បងប្អូនសិស្សនិស្សិតទាំងអស់ ក្នុងបរិវេណសកលវិទ្យាល័យភូមិន្ទភ្នំពេញបានដាក់ធុងសម្រាមជាច្រើន សូមចូលរួមអនុវត្ដន៍ទាំងអស់គ្នា នៅយុទ្ធសាស្ត្រ (៤ក) និង (៤រ) ដើម្បីបរិស្ថានក្នុងសង្គមយើងស្អាតមានអនាម័យល្អ។

ក្នុងឱកាសនេះដែរ លោក គិត ចាន់គ្រឹស្នា បានថ្លែងថា ក្នុងប្រទេសកម្ពុជាសព្វថ្ងៃ ក្នុងមួយថ្ងៃប្រើប្រាស់ជាង ១០លានថង់ប្លាស្ទិក ហើយថង់ប្លាស្ទិក១ មិនងាយរលាយនោះទេ គឺប្រើប្រាស់រយៈពេល ៣០០ឆ្នាំ ទៅ៥០០ឆ្នាំ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ សិស្សនិសិ្សតទាំងអស់ចូលរួមអនុវត្ត ការរក្សារទុកដាក់សម្រាមឱ្យបានត្រឹមត្រូវ។ បញ្ហាសម្រាមគឺជាបញ្ហាប្រឈម ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។

ទន្ទឹមនឹងនេះដែរ លោក គិត ចាន់គ្រឹស្នា បានក្រើនរំឮកដល់ប្រជាពលរដ្ឋទាំងអស់ នាចូលរួមទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ១៩ បម្លែងថ្មី ប្រភេទអូមីក្រុង និងអនុវត្តវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ចាប់ខ្ជួន៕