(ភ្នំពេញ)៖ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២នេះ ជាទិវាទឹកពិភពលោក លើកទី២៩ ឆ្នាំ ២០២២ ដែលរៀបចំឡើងក្រោមប្រធានបទ «សូមមើលឱ្យឃើញគុណតម្លៃនៃទឹកក្រោមដី - GROUNDWATER- Making the Invisible Visible»។

ដើម្បីអបអរសាទរទិវាទឹកពិភពលោក ក្រសួងអភិវឌ្ឍន៍ជនបទ បានផលិតវីដេអូខ្លីមួយ ដោយអំពាវនារួមគ្នាគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកស្អាត ប្រកបដោយទំនួលខុសត្រូវ ដើម្បីអនាគតកូនចៅជំនាន់ក្រោយយើងទាំងអស់គ្នា៕