(ព្រៃវែង)៖ លោក ហួម តាំងហឿត អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយស្រុកពាមរក៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយឃុំពាមរក៍ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារ ចុះរៀបចំតម្លើងអំពូលសូឡាដែលមានទំហំ៣០០វ៉ាត់ នៅក្នុងមូលដ្ឋានឃុំ ដើម្បីបំពេញតាមតម្រូវការរបស់ប្រជាពលរដ្ឋ និងជាកាដូរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

លោក ហួម តាំងហឿត បានបញ្ជាក់ថា ក្នុងគម្រោងលោកនឹងរៀបចំតម្លើងអំពូលសូឡានេះ ចំនួន១០០ដើម។ ខណៈនៅថ្ងៃនេះ តម្លើងបាន១០ដើម នៅផ្សារក្នុងឃុំពាមរក៍ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋ ពិសេសអាជីវករលក់ដូរបន្លែ ត្រីសាច់ជាដើម ដែលត្រូវក្រោកពីយប់មកលក់ដូរ។

ការដឹកនាំក្រុមការងាររៀបចំតម្លើងអំពូលសូឡានេះ ធ្វើឡើងបន្ទាប់ពីលោកបានបញ្ចប់កិច្ចប្រជុំត្រួតពិនិត្យបច្ចុប្បន្នភាព ក្រុមសមាជិកបក្ស និងណែនាំអំពីការងារចំពោះមុខមួយចំនួនផងដែរ៕