(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៤ករណី ក្នុងនោះ ករណីប្រើប្រាស់៤ករណី, ដឹកជញ្ជូនរក្សាទុក២ករណី, ជួញដូរ៨ករណី និងឃាត់ខ្លួនជនសង្ស័យ៥០នាក់។

របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៥២០ករណី ឃាត់មនុស្ស៣៥១៥នាក់ (ស្រី២៧៣នាក់)៕