(ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ស្តីពីលទ្ធផលនៃកិច្ចប្រជុំលើកទី១០ អាណត្តិទី៣ របស់ខ្លួន ដែលបានធ្វើឡើងក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយមានវត្តមានសរុបចំនួន ១១រូប លើ ១១រូប។

កិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក៏មានការចូលរួមពី អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ប្រឹក្សាវិន័យរបស់អង្គភាពប្រឆាំងអំពីពុករលួយ ឧបការី-អគ្គនាយកទាំង២ និងអគ្គនាយករង ព្រមទាំងខុទ្ទកាល័យ និងប្រធាននាយកដ្ឋានមួយចំនួនផងដែរ។

កិច្ចប្រជុំសម្រេចលទ្ធផល ដោយបានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ លើកទី៩ អាណត្តិទី៣ និងស្ដាប់របាយការណ៍របស់អង្គភាពប្រឆាំងអំពើពុករលួយ៕

សូមអានសេចក្តីជូនដំណឹងខាងក្រោម៖