(ភ្នំពេញ)៖ យ៉ាងហោចណាស់មានមន្ត្រីជាប់កាតព្វកិច្ច ប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១៨៩រូប បានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងខែមីនា ឆ្នាំ២០២២នេះ។

នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ស្តីពីលទ្ធផលកិច្ចប្រជុំលើកទី១០ អាណត្តិទី៣ របស់ខ្លួន ដែលបានធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃនេះ។

សេចក្តីជូនដំណឹង បានឲ្យដឹងថា នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល របស់អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានទទួលឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល ពីមន្ត្រីជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ចំនួន ១៨៩រូប ក្នុងនោះ មាន ១៣៩រូប បំពេញការប្រកាសទ្រព្យសម្បត្តិ និងបំណុលលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចប់អាណត្តិ និង ៤៨រូបទៀត ដោយមូលហេតុចូលនិវត្តន៍៕