(ភ្នំពេញ)៖ រដ្ឋបាលជលផលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបង្ហាញរបាយការណ៍ស្តីពីការបង្ក្រាបបទល្មើសនេសាទលើបឹងទន្លេសាប ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ខ្លួនបានចុះបង្ក្រាបបទល្មើសជលផល និងបញ្ជូនសំណុំរឿងទៅតុលាការ មានចំនួន ៣២ករណី នៅបឹងទន្លេសាប។

របាយការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ខេត្តនៅបឹងទន្លេសាប ដែលរដ្ឋបាលជលផលចុះបង្ក្រាបបទល្មើស រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប កំពង់ធំ និងបន្ទាយមានជ័យ។

បើតាមរបាយការណ៍ដដែលសរុបមក ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បានបង្ក្រាបបទល្មើសអួនអូសទឹកសាប ២៤វង់, ម៉ាញ់ ៣វង់, ឆក់ត្រជាក់ ៥គ្រឿង, ឈិបយន្ត ១គ្រឿង, អួនហ៊ុម ៤វង់, កាណូត ៥០គ្រឿង, ម៉ាស៉ីន ១៤គ្រឿង, បញ្ជូនសំណុំរឿងទៅតុលាការ ៣២ករណី, ចេញដីកាកោះ ២០នាក់ និងឃុំខ្លួនបណ្តោះអាសន្ន១២នាក់៕