(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្ដីជូនដំណឹងថា គ.ជ.បនឹងបើកសវនការជំនុំជម្រះជាសាធារណៈលើពាក្យបណ្ដឹង/សំណុំរឿងចំនួន៣ គឺលេខ១៤៤ លេខ១៤៥ និងលេខ១៤៦ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ ស្អែកនេះវេលាម៉ោង៩៖០០នាទីព្រឹក នៅទីស្នាក់ការ គ.ជ.ប ផ្ទាល់។

ពាក្យបណ្ដឹង/សំណុំរឿងទាំង៣នោះ រួមមាន៖

* ប្ដឹងតវ៉ានឹងសេចក្ដីសម្រេចរបស់គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ លើការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៃគណបក្សភ្លើងទៀន នៅសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា ចំនួន១បណ្ដឹង និងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ចំនួន១បណ្ដឹង។

* ប្ដឹងសុំបដិសេធបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន នៅសង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ចំនួន១បណ្ដឹង៕

ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ គ.ជ.ប៖