(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ នាយករដ្ឋមន្ត្រីកម្ពុជា៖ បើគ្មានសន្តិភាព កុំនិយាយដល់ការអភិវឌ្ឍ និងសិទ្ធិមនុស្ស

២៖ WHO ដាក់ចេញផែនការងើបចេញពីដំណាក់កាលប្រកាសភាពអាសន្ន នៃ កូវីដ-១៩

៣៖ សម្ដេចតេជោ ហ៊ុន សែន៖ ម៉ោងនេះកម្ពុជា មានវ៉ាក់សាំងកូវីដ១៩នៅក្នុងដៃរហូតដល់ជិត១២លានដូស ហើយគ្រប់គ្រាន់សម្រាប់ចាក់ដូសជំរុញជូនពលរដ្ឋ

៤៖ សេតវិមាន៖ លោក ពូទីន ត្រូវបានមន្ត្រីទីប្រឹក្សារបស់លោកកុហក ពីស្ថានភាពពិតក្នុងសង្រ្គាមអ៊ុយក្រែន

៥៖ សម្តេចតេជោ ហ៊ុន សែន៖ ត្រូវមើលពីគុណសម្បត្តិរបស់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចលះបង់គ្មានសម្រាក នៅពេលមានពិធីបុណ្យទានម្តងៗ ដើម្បីការពារសណ្តាប់ធ្នាប់ជូនពលរដ្ឋ

៦៖ សហរដ្ឋអាមេរិកថា ប្ដេជ្ញាចិត្តជួយតៃវ៉ាន់ឱ្យមានសមត្ថភាពការពារខ្លួនឯង

៧៖ សម្តេចតេជោ ហ៊ុន សែន៖ ការសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីក្នុងរាជធានីភ្នំពេញ បានប្រើនយោបាយយកក្រុងចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្កត្នោត

៨៖ តៃវ៉ាន់ កំពុងសិក្សាពីរបៀបតស៊ូប្រយុទ្ធរបស់អ៊ុយក្រែន ក្នុងសង្រ្គាមជាមួយរុស្ស៉ី

៩៖ សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា មាននិមិត្តសញ្ញា «ទេវតា», សម្តេចនៅតែជាបេក្ខភាពនាយករដ្ឋមន្ត្រី ក្នុងការបោះឆ្នោតឆ្នាំ២០២៣

១០៖ សេតវិមាន រិះគន់លោក ត្រាំ ដែលស្នើឱ្យលោក ពូទីន បញ្ចេញព័ត៌មានអាស្រូវកូនប្រុសរបស់លោក បៃដិន

១១៖ សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រៀបចំបង្កើនថវិកាសម្រាប់អ្នកមានប្រាក់បៀវត្សរ៍ទាប ជាពិសេសអតីតយុទ្ធជន

១២៖ រដ្ឋមន្រ្តីការបរទេសចិន ព្រមានប្រឆាំងការប្រែក្លាយក្រុមប្រទេសអាស៉ី ទៅជាឧបករណ៍សម្រាប់មហាអំណាច

១៣៖ សម្តេចតេជោ ហ៊ុន សែន សប្បាយចិត្តខ្លាំង ពេលឃើញចំណូលផ្ទៃក្នុងពន្ធដារបំបែកឯកទគ្គកម្ម, ខែមីនានេះបានលើស ៧០០លានដុល្លារ, ៣ខែឆ្នាំនេះបានជាង ១២០០លានដុល្លារ

១៤៖ អាមេរិកអះអាងថា រុស្ស៉ីចាប់ផ្តើមដកកងទ័ពថយចេញពី ទីតាំងរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl

១៥៖ សម្តេចតេជោ ហ៊ុន សែន៖ ៩ខែ កម្ពុជាផលិតមាសបានជាង ២,២៧៥គីឡូក្រាម នៅក្នុងតំបន់អូរខ្វាវ ខេត្តមណ្ឌលគិរី ខណៈកន្លែងផ្សេងទៀត កំពុងរុករក

១៦៖ សហរដ្ឋអាមេរិក៖ មនុស្ស ៣១,១៣៣នាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៦៨១នាក់ស្លាប់ ក្នុង១ថ្ងៃ

១៧៖ សម្តេចតេជោ ហ៊ុន សែន កំពុងពិចារណាឲ្យក្រសួងសេដ្ឋកិច្ច រៀបចំស្តុកប្រេងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីការពារហានិភ័យនាពេលខាងមុខ

១៨៖ ថៃ៖ មនុស្ស ២៧,៥៦០នាក់ ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៨៥នាក់ស្លាប់ ក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ

១៩៖ សម្តេចតេជោ ហ៊ុន សែន៖ ម៉ោងនេះខណៈកម្ពុជាកំពុងកសាងហេដ្ឋារចនាសម្ព័ន្ធនានា
អ៊ុយក្រែនកំពុងរងការបំផ្លិចបំផ្លាញដោយសារសង្គ្រាម

២០៖ កម្ពុជាចាប់ផ្តើមប្រមូល VAT ចំពោះពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ពីថ្ងៃស្អែកតទៅ, ក្រុមហ៊ុនធំៗចំនួន១៦ ដូចជា Facebook, Google, Netflix, Microsoft, Tik Tok បានចុះបញ្ជីរួចរាល់ !

២១៖ វិភាគអន្តរជាតិ៖ សហរដ្ឋអាមេរិក, ដៃម្ខាងទប់ចិន, ដៃម្ខាងទះរុស្ស៊ី?

- ព័ត៌មាន Fresh News Plus

១៖ Google កំពុងរងសម្ពាធនឹងអាចត្រូវផាកពិន័យក្នុងទឹកប្រាក់មួយដ៏ច្រើននៅក្នុងប្រទេសរុស្ស៊ី ពាក់ព័ន្ធនឹងការមិនព្រមលុបទិន្នន័យដែលបានហាមឃាត់

២៖ FIFA៖ សំបុត្រជាង ៨០០,០០០សន្លឹក ត្រូវបានលក់សម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា ក្នុងដំណាក់កាលដំបូង

៣៖ FIFA បញ្ចេញបាល់ផ្លូវការ ប្រើសម្រាប់សម្រាប់ប្រកួត World Cup 2022 នៅកាតា

_______________________________
Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)