(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង២៩.៦លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,២ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ១សែននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ៩,៨១៨,៣២៨នាក់ (ស្លាប់ ៤២,៦០០នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០១៩,៩៨១នាក់ (ស្លាប់ ១៥៥,២៨៨នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,២៤៦,៤៦៧នាក់ (ស្លាប់ ៣៥,០៩៩នាក់)
* ថៃ ឆ្លងចំនួន ៣,៧១១,៥៩៥នាក់ (ស្លាប់ ២៥,៤១៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៧៩,៦២៩នាក់ (ស្លាប់ ៥៩,៣៤៣នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១០៩,៧៤៤នាក់ (ស្លាប់ ១,២៧៦នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១១,៨៧៥នាក់ (ស្លាប់ ១៩,៤៣៣នាក់)
* ទ្បាវ ឆ្លងចំនួន ១៨៣,៥៦០នាក់ (ស្លាប់ ៦៧៩នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣៥,៩៧៤នាក់ (ស្លាប់ ២១៣នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៧៤៧នាក់ (ស្លាប់ ៣,០៥៤នាក់)៕