(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២២នេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលជាអធិបតីសម្ពោធមហាកុដិថ្មី និងសមិទ្ធិផលនានានិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ នៅវត្តទក្ខិណគង្គារាម (វត្តអញ្ចាញ) នៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី បន្ទាយមានជ័យ។

ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងដោយររម្លឹកពីរបបអតីតកាលដ៏ជូជត់ខ្មៅងងឹត៣ឆ្នាំ៨ខែ២០ថ្ងៃ ដែលគ្រប់វិស័យនិងហេដ្ឋារចនាសម្ព័ន្ធសង្គមពិសេសសាលារៀន វត្តអារាមត្រូវបានបំផ្លាញ។ លោកបន្តថា ក្រោយថ្ងៃ៧មករា ១៩៧៩ ជិវិតមនុស្សត្រូវបានសង្រ្គោះ ហេដ្ឋារចនាសម្ព័ន្ធ សង្គមត្រូវបានស្តារឡើងវិញ ដោយផ្តើមចេញពីចំណុចសូន្យរហូតដល់បានសន្តិភាពរីកចម្រើន ប្រជាពលរដ្ឋមានជីវភាពធូរធារមានឱកាសជួបប្រជុំគ្នាធ្វើបុណ្យទាន កសាងវត្តអារាម សាលារៀន ដែលជាផ្លែផ្កានៃសុខសន្តិភាពកើតចេញពីនយោបាយឈ្នះឈ្នះដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន។

ក្នុងឱកាសនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានថ្លែងបន្តថា សម្តេចតេជោ ហ៊ុន សែន បានបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ គិតគូរ ពីសុខទុក្ខ ការពារអាយុប្រជាលរដ្ឋគ្រប់កាល:ទេស:ពិសេសក្នុងគ្រាដ៏គ្រោះថ្នាក់នៃការរីករាលដាលនៃជំងឺកូវីដ-១៩ បានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនការពារបាននូវអាយុជិវិតជូនប្រជាពលរដ្ឋគ្រប់រូប។

ជាមួយគ្នានេះ ដើម្បីបន្តការអភិវឌ្ឍ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកំលាំង់ប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ ប្រជាពលរដ្ឋទាំងអស់ ចូលរួមបោះឆ្នោតក្រុមប្រឹក្សាឃុំ/សង្កាត់ អាណត្តិ ទី៥ បន្តចូលរួមកសាង និងពង្រឹងខឿនការពារជាតិ ការពារសន្តិភាព ការពារអធិតេយ្យ បូរណភាពដែនដី ចូលរួមរក្សាស្ថេរភាពនយោបាយ បន្តជួយដល់គ្រួសារក្រីក្រ ចាស់ជរាគ្មានទីពឹង កុមារកំព្រា ជួយអន្តរាគមន៍ពេលគ្រោះមហន្តរាយធម្មជាតិ បន្តលើកកម្ពស់អភិវឌ្ឍនិងសុខុដុមនីយកម្មសាសនា បន្តផ្តល់សេវាសាធារណ: បន្តចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនរបស់រាជរដ្ឋាភិបាល ជាពិសេសសន្តិសុខសណ្តាប់ធ្នាប់ គោរពច្បាប់ចរាចរ ការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងបុណ្យចូលឆ្នាំខែ្មរ ទប់ស្កាត់បញ្ហាគ្រឿងញៀន ជំរុញអភិវឌ្ឍសេដ្ឋកិច្ច ឧស្សាហកម្ម ទេសចរណ៍ កសិកម្ម ដាំដុះ ចិញ្ចឹមសត្វ លើកកំពស់ជីវភាព ដោះស្រាយរាល់សំណើសំណូមពរជូនប្រជាលរដ្ឋ។ល។

ក្នុងពិធីនោះដែរ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានបំពាក់គ្រឿងឥស្ស រិយយស និងបណ្ណថ្លែងអំណរគុណ ដល់សប្បុររសជន និងចារក្នុងក្រាំងមាសផងដែរ។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន បានទេយ្យវត្ថុ បច្ច័យ អំណោយប្រគេន និងចែកជូនដល់៖

១៖ ប្រជាពលរដ្ឋ៣៣០នាក់ម្នាក់ៗ បានសារុង១ ថវិកា១ម៉ឺនរៀល
២៖ តាជី យាយជី ចំនួន ១៤នាក់ ម្នាក់ៗទទួលបានក្រណាត់ស១ដុំថវិកា១ម៉ឺនរៀល
៣៖ លោកគ្រូ អ្នកគ្រូ១០នាក់ម្នាក់ៗទទួលបានសារុង១ថវិកា២ម៉ឺនរៀល
៤៖ សិស្សានុសិស្ស១០០នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិច២ដើមថវិកា៥ពាន់រៀល
៥៖ អធិការ-កងរាជអាវុធ-សឹករងស្រុក -គ្រូពេទ្យឧបត្ថម្ភ០១ អង្គភាពៗថវិកា៥០ម៉ឺនរៀល
៦៖ ប្រគេនបច្ច័យកសាងវត្ត៩៤២៥ដុល្លារ
៧៖ ប្រគេនបច្ច័យ ជួសជុលដំបូលសាលាឆានថវិកា១០៩៥០ដុល្លារ
៨៖ ប្រគេនវត្តអញ្ចាញស៉ីម៉ង់២០តោន និងវត្តស្វាយប្រស់ស៉ីម៉ង់២០តោន៕