(កម្ពុជា)៖ គិតត្រឹមម៉ោង៨ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសសមាជិកអាស៊ាន បានកើនឡើងដល់ជាង៣០.៥លាននាក់ហើយ ក្នុងនោះអាស៊ានក៏មានអ្នកស្លាប់ដោយជំងឺនេះសរុបជាង ៣៤,៤ម៉ឺននាក់ដែរ។

បើប្រៀបធៀបទៅនឹងទិន្នន័យនៃការឆ្លងពីម្សិលមិញ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅតំបន់អាស៊ាន មានការកើនឡើងប្រមាណជាង ៦មឺុននាក់ ។ នេះបើតាមទិន្នន័យគេហទំព័រតាមដានការរីករាលដាលជំងឺកូវីដ១៩ លើពិភពលោក WORLDOMETER។

វៀតណាម នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេក្នុងចំណោមសមាជិកអាស៊ានទាំងអស់។ បន្ទាប់មកប្រទេសប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាទ្បេស៊ី។

ខាងក្រោមនេះ ជារបាយការណ៍ នៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅក្នុងប្រទេសអាស៊ាន គិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២៖

* វៀតណាម ឆ្លងចំនួន ១០,២៧២,៩៦៤នាក់ (ស្លាប់ ៤២,៨៥៨នាក់)
* ឥណ្ឌូនេស៊ី ឆ្លងចំនួន ៦,០៣៥,៣៥៨នាក់ (ស្លាប់ ១៥៥,៧១៧នាក់)
* ម៉ាទ្បេស៊ី ឆ្លងចំនួន ៤,៣៤២,៥៥៩នាក់ (ស្លាប់ ៣៥,៣៤១នាក់)
* ថៃ ឆ្លងចំនួន ៣,៩៤៨,៨៦៩នាក់ (ស្លាប់ ២៦,៣៩៨នាក់)
* ហ្វីលីពីន ឆ្លងចំនួន ៣,៦៨១,៨៥១នាក់ (ស្លាប់ ៥៩,៧៧៨នាក់)
* សិង្ហបុរី ឆ្លងចំនួន ១,១៤៥,១២១នាក់ (ស្លាប់ ១,៣០៧នាក់)
* មីយ៉ាន់ម៉ា ឆ្លងចំនួន ៦១២,៤០៦នាក់ (ស្លាប់ ១៩,៤៣៤នាក់)
* ទ្បាវ ឆ្លងចំនួន ១៩៧,៤១៧នាក់ (ស្លាប់ ៧០២នាក់)
* ព្រុយណេ ឆ្លងចំនួន ១៣៩,០៦១នាក់ (ស្លាប់ ២១៦នាក់)
* កម្ពុជា ឆ្លងចំនួន ១៣៥,៩៨០នាក់ (ស្លាប់ ៣,០៥៥នាក់)៕