(ភ្នំពេញ)៖ កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៣ នឹងបញ្ចប់ការបោះឆ្នោត នៅម៉ោង៦ល្ងាច ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ដើម្បីស្វែងរក បេក្ខជន Top 10។

កាលពីថ្ងៃទី០៩ ខែឧសភា​ ឆ្នាំ២០១៦ Facebook សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា «នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ សាធារណៈជន និងអ្នកគាំទ្រអាចចាប់ផ្តើមបោះឆ្នោតគាំទ្របេក្ខជន បេក្ខនារី ដែលស័ក្តិសម «ជាយុវជនគំរូ»។ ការបោះឆ្នោត គឺបានបើកចាប់ពី ថ្ងៃទី ៩-១១ ឧសភា ឆ្នាំ២០១៦ ចប់នៅម៉ោង៥៖០០ល្ងាច។ កម្មវិធីនឹងផ្តល់ឱកាសដល់ជ័យលាភី១០នាក់ (Top1-Top 10)»

គួរបញ្ជាក់ថា «បន្ទាប់ពីបោះបានឆ្នោតជ្រើសរើស TOP-10 រួចហើយ គឺនឹងបន្តទៅបោះឆ្នោតជ្រើសរើស ជ័យលាភីលេខ១ TOP-1 នៅលើ Facebook សម្តេចតេជោ ជាបន្តទៀត។ បេក្ខជនដែលទទួលបានការគាំទ្រ (LIKES) ច្រើនជាងគេចាប់ពី (Top1-Top 10)​ គឺនឹងទទួល រង្វាន់និងប័ណ្ណសរសើរ នាយករដ្ឋមន្រ្តី នៅវិមានរដ្ឋាភិបាលសន្តិភាព នៅរាជធានីភ្នំពេញ។ នេះជាឱកាសសម្រាប់ យុវជនគ្រប់ៗរូប!»

បើលោកអ្នកនាងមានបំណងបោះឆ្នោតគាំទ្រ ដែលបេក្ខជន បេក្ខនារី នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» វគ្គ៣ សូមចូលទៅកាន់ទីនេះដើម្បី បោះឆ្នោត http://samdechhunsen.gov.kh/khmer_youth_role_model/