(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបន្តទៅទទួលយកវ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញឲ្យបានគ្រប់ៗគ្នា បើទោះបីរាជរដ្ឋាភិបាល សម្រេចលើកកាតព្វកិច្ចពាក់ម៉ាស់ នៅតាមទីសាធារណៈក៏ដោយ។

ការអំពាវនាវននេះ ធ្វើឡើងក្នុងពិធីប្រគល់-ទទួលសំណង់អនាម័យទឹកស្អាត នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ នៅបរិវេណសាលាបឋមសិក្សាអណ្តូងតាអ៊ុង និងអនុវិទ្យាល័យព្រែកក្របៅ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា អមដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម៕

សូមទស្សនាកិច្ចសម្ភាសជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដូចតទៅ៖