(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោងរំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ កម្លាំងខណ្ឌមានជ័យ បានបង្រ្កាបក្មេងទំនើងដែលបង្ហោះម៉ូតូតាមផ្លូវសាធារណៈចំនួន៣នាក់ នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ២ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងប្រុសទំនើងទាំង៣នាក់ រួមមាន៖

*ទី១៖ ឈ្មោះ វន វីរៈ
*ទី២៖ ឈ្មោះ សួន ណារ៉េត
*ទី៣៖ ឈ្មោះ គន្ធា ចាន់ថេណា។

លោក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចបានណែនាំ អប់រំ និងធ្វើកិច្ចសន្យារួចហើយ សមត្ថកិច្ចបានហៅអាណាព្យាបាលមកយកទៅអប់រំបន្ត។ បន្ទាប់ មកសមត្ថកិច្ចអនុញ្ញាតឲ្យក្មេងទំនើង និងប្រគល់ម៉ូតូឲ្យវិញត្រឡប់ទៅផ្ទះវិញ៕