(ស្ទឹងត្រែង)៖ លោកបណ្ឌិតប្រតិភូ កៅ ថាច ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតំណាងធនាគារ អេស៊ីលីដា បានចុះផ្សព្វផ្សាយរួមគ្នាពី គម្រោងហិរញ្ញប្បទានពិសេសរបស់រាជរដ្ឋាភិបាល (ដំណាក់កាលទី២) គាំទ្រការពង្រីកការដាំដុះបន្លែ-ផ្លែឈើ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងហិរញ្ញប្បទានគាំទ្រខ្សែច្រវាក់ផលិតកម្ម ស្វាយ ស្វាយចន្ទី និងមៀនប៉ៃលិន (កម្មវិធីហិរញ្ញប្បទានពិសេស ៤+៣) ដល់ប្រជាកសិករ សហគមន៍កសិកម្ម សហគ្រាសកែច្នៃ និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្មកសិកម្ម ក្នុងខេត្តស្ទឹងត្រែង។

លោកប្រតិភូរាជរដ្ឋាភិបានលើកឡើងថា រយៈពេលកន្លងមកវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ច និងកានាំចេញផលិតផលរបស់កម្ពុជាយ៉ាងខ្លាំង ដែលធ្វើឱ្យប៉ះពាល់ដល់ផលរបររបស់ប្រជាកសិករផងដែរ ដោយសារខ្វះទីកន្លែងកែច្នៃផលិតផលកសិកម្ម។

លោកបានបានលើកទឹកចិត្ត និងជំរុញឱ្យប្រជាកសិករធ្វើការចុះបញ្ជី ជាអ្នកអនុវត្តកសិកម្មល្អ (GAP) ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងដែលមិនមានជាតិពុល និងមានស្តង់ដារភូតគាមអនាម័យ ជាពិសេសស្វាយកែវរមៀត ដើម្បីអាចនាំចេញទៅក្រៅប្រទេស និងប្រទេសផ្សេងៗទៀតដោយផ្ទាល់ ព្រមទាំងរៀបចំផែនការដាំដុះឲ្យបានច្បាស់លាស់ ដើម្បីក្លាយជាកសិករសហគ្រិន។

ក្រោមគម្រោងហិរញ្ញប្បទានពិសេស របស់រាជរដ្ឋាភិបាលនេះ ប្រជាកសិករ សហគមន៍កសិកម្ម និងតួអង្គក្នុងខ្សែច្រវាក់ផលិតកម្ម កសិកម្ម អាចទទួលបានហិរញ្ញប្បទានតារយៈ ធនាគារ ARDB និងតាមរយៈធនាគារ អេស៊ីលីដា ក៏បានដោយសារធនាគារ ARDB បានធ្វើសហហិរញ្ញប្បទានចែករំលែកហានិភ័យ ជាមួយធនាគារ ACLEDA៕