(ស្ទឹងត្រែង)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង នៅថ្ងៃសៅរ៍ ទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានទទួលបច្ច័យចំនួន១០,០០០,០០០រៀល និងសម្ភារៈមួយចំនួន ដែលជាសទ្ធាជ្រះថ្លារបស់ព្រះភិក្ខុ ស រស្មី ព្រះគ្រូព្រហ្មាភិរត្ខិរ ចៅអធិការវត្តសុវណ្ណគិរី (ពេីងបាក់រទេះ) ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប។

ការចូលរួមបរិច្ចាគពីសំណាក់ព្រះភិក្ខុ ស រស្មី ជួយដល់សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងនេះ គឺក្នុងឱកាសអបអរសាទរខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ២០២២ ក្រោមប្រធានបទ «ទាំងអស់គ្នារួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា និងបន្តពង្រឹងភាពធនសហគមន៍»៕