(ភ្នំពេញ)៖ គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នឹងប្រជុំក្រោមអធិបតីភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធាន ព្រឹទ្ធសភាកម្ពុជា នាថ្ងៃចន្ទ ទី០២ ខែឧសភា ឆ្នាំ២០២២ ស្អែកនេះ ដោយមានរបៀបវារៈចំួន២។

របៀបវារៈទាំងពីរនោះមានដូចខាងក្រោម៖

១៖ ពិនិត្យ និងសម្រេចលើបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងជាសមាជិកឧត្តម ក្រុមប្រឹក្សានៃអង្គចៅក្រម ចំនួន ០១រូប ជំនួសសមាជិកដែលបានទទួលមរណភាព ។

២៖ កំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំលើកទី៨ព្រឹទ្ធសភា នីតិកាលទី៤៕