(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងពីយុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣ សម្រាប់ក្មេងអាយុ៥ឆ្នាំឡើង ព្រមទាំងការចាក់ដូសទី៣ និងដូសទី៤ សម្រាប់ពលរដ្ឋអាយុ ១៨ឆ្នាំឡើង ក្នុងភូមិសាស្រ្ដខេត្តសៀមរាប។

យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ (Astrazeneca) ដូសទី៣ និងទី៤ (ដូសជំរុញ) ជូនពលរដ្ឋអាយុ ១៨ឆ្នាំឡើង ចាប់ពីថ្ងៃទី៦ ខែឧសភា រហូតដល់ថ្ងៃទី២១ ខែឧសភា តាមភូមិសាស្រ្ដដែលបានកំណត់។

ចំណែកការចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសទី៣ សម្រាប់កុមារអាយុ ៥ឆ្នាំឡើង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី២១ ខែឧសភា តាមទីតាំងនានាដែលអាជ្ញាធរបានរៀបចំជូន៕