(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ លោក សាយ គឹមឡម ឣភិបាលស្រុកស្ទោង និងលោក តាន់ ប៊ុនហុង ប្រធានមន្ទីរឣប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានណែនាំលោកនាយក នាយិកា ទាំងឣស់ ត្រូវគ្រប់គ្រងដឹកនាំអង្គភាព ដោយការទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្ឣបំផុត។

ការថ្លែងបែបនេះក្នុងពិធីឣញ្ជើញជាគណៈឣធិបតីក្នុងពិធីប្រកាសតែងតាំងនាយក នាយិកាសាលា២៩នាក់ គណៈគ្រប់គ្រង៤សាលាព្រមទាំងប្រគល់ប័ណ្ណសរសើរដល់នាយក នាយិកា សាលាបឋមសិក្សា ដែលមានស្នាដៃល្អទាំងឣស់ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សាយ គឹមឡម បានជំរុញឱ្យលោកនាយក នាយិកា និងគណៈគ្រប់គ្រងសាលារៀនទាំងឣស់ក្នុងស្រុកស្ទោង ត្រូវគ្រប់គ្រងដឹកនាំ ឣភិវឌ្ឍឣង្គភាពរបស់ខ្លួន ឱ្យបានល្អប្រសើរប្រកប ដោយការទទួលខុសត្រូវ មានតម្លាភាព មានគណនេយ្យភាព និងសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អបំផុតទៅតាមបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន។

លោកបានបញ្ជាក់ថា ការប្រកាសតែងតាំងតួនាទីភារកិច្ចរបស់នាយក នាយិកា និងគណៈគ្រប់គ្រងសាលានៅពេលនេះ គឺជាការលើកទឹកចិត្តនិងដើម្បីជួយបង្កើនប្រសិទ្ធភាពគ្រប់គ្រងដឹកនាំឣង្គភាព សាលារៀនឲ្យកាន់តែមានការរីកចំរើន ហើយលោកក៏បានឲ្យលោកគ្រូ ឣ្នកគ្រូ គណៈកម្មការត្រូវរួបរួមសាមគ្គីគ្នាឣនុវត្តតួនាទីភារកិច្ច ឲ្យបានត្រឹមត្រូវ ពិសេសបង្រៀនសិស្សានុសិស្ស ឲ្យបានទទួលលទ្ធផលល្ឣគ្រប់ៗគ្នា។

លោក តាន់ ប៊ុនហុង បានឲ្យលោកគ្រូឣ្នកគ្រូ នាយក នាយិកា ត្រូវធ្វើផែនការមេនិងផែនការឣភិវឌ្ឍសាលារៀនឲ្យបានសមស្រមតាមគោលការណ៍និងចក្ខុវិស័យរបស់ក្រសួងឣបំរំយុវជននិងកីឡានិងរាជរដ្ឋាភិបាលកម្ពុជា តាមយុគសម័យបច្ចេកវិទ្យាឌីជីថល។

លើសពីនេះលោកបានឱ្យនាយកសាលាទាំងឣស់ត្រូវរៀបចំ ឬប្លង់គោលរបស់សាលាឲ្យបានច្បាស់លាស់ដើម្បីមានការងាយស្រួល ក្នុងការឣភិវឌ្ឍនិងកៀរគរមូលធនពីសប្បុរសជន ដៃគូនានានិងប្រភពថវិកាផ្សេងទៀត។

ជាចុងបញ្ចប់លោក តាន់ ប៊ុនហុង បានណែនាំដល់លោកនាយក លោកគ្រូ ឣ្នកគ្រូ ជំរុញសិស្សានុសិស្សឱ្យទៅចាក់វ៉ាក់សាំដូសជំរុញ នាំគ្នាគោរពច្បាប់ចរចរណ៍ឲ្យបានខ្ជាប់ខ្ជួន ចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងឣញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ឲ្យបានគ្រប់ៗគ្នា។ គួរបញ្ជាក់ថា នាយកសាលា២៩នាក់និងគណៈគ្រប់គ្រង៤សាលាដែលបានប្រកាសនៅក្នុងព្រឹកនេះមាននាយិកាចំនួន ១២នាក់ហើយជានាយិកាសាលាបឋមសិក្សា៕