(ព្រះសីហនុ)៖ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាលជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំអូត្រេះ និងបន្ទាប់មកបានជួបជាមួយក្រុមការងារនៅឃុំទំនប់រលក ស្រុកស្ទឹងហាវផងដែរ។

លោក គួច ចំរើន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានថ្លែងការសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារចុះជួយឃុំអូត្រះ សាខាបក្ស និងក្រុមការងារដែលបានសហការគ្នាយ៉ាងល្អ សស្រាក់សស្រាំ តាមការណែនាំរបស់គណបក្សខេត្ត និងវាយតម្លៃអំពីគុណតម្លៃការងារដែលបានអនុវត្តកន្លងមក។

លោកក៏បានណែនាំដល់ក្រុមការងារ ត្រូវបន្តការខិតខំធ្វើសកម្មភាព និងរៀបចំផែនការ ចុះបង្រៀនសមាជិករបស់យើងឱ្យគូសសន្លឹកឆ្នោតឱ្យបានទ្វេដងសម្រាប់សមាជិកនៅតាមភូមិនីមួយៗ ដើម្បីទទួលបានជោគជ័យក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ និងឈានទៅការបោះឆ្នោតតំណាងរាស្ត្រនៅឆ្នាំ២០២៣ខាងមុខ៕