(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងផ្សាយលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ចាប់ពីល្ងាចថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីយប់ និងបន្តផ្សាយចាប់ពីម៉ោង ៨:០០នាទីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ ដល់ម៉ោង ១២:០០នាទីថ្ងៃត្រង់ នៅលើទូរទស្សន៍ជាតិ និងបណ្តាញផ្លូវការមួយចំនួន។

តាមសេចក្តីជូនដំណឹងរបស់គ.ជ.ប បានឱ្យដឹងថា បណ្តាញផ្លូវការដែលនឹងផ្សាយលទ្ធផលឆ្នោតនេះ រួមមាន៖

* ទូរទស្សន៍ជាតិកម្ពុជា (ទទក)
* វិទ្យុជាតិកម្ពុជា (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
* គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh
* កម្មវិធីទូរស័ព្ទដៃ៖ NEC KH និង CamNEC News
* Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
* YouTube៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee៕