(អូស្ត្រាលី)៖ សប្បុរសជនខ្មែរជាច្រើនរូប នៅរដ្ឋធានីកង់ប៉េរ៉ា ប្រទេសអូស្ត្រាលី ទទួលបានគ្រឿងឥស្សរិយយស ពីព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានជួយដល់សហគមពលរដ្ឋខ្មែរ នៅរដ្ឋធានីកង់ប៉េរ៉ា-Canberra ប្រទេសអូស្ត្រាលីនាពេលកន្លងមក។

ពិធីប្រគល់គ្រឿងឥស្សរិយយស មេដាយថ្នាក់មហាសេនា, មេដាយថ្នាក់ធិបឌិន និងមេដាយថ្នាក់សេនា បានធ្វើឡើងនៅល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញ ក្រោមវត្តមានលោក ចាន់ រតនា ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងលោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ ព្រមទាំងសមាជិក សមាជិកមួយចំនួនផងដែរ៕