(ភ្នំពេញ)៖ លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បន្ថែមលើមុខងារបច្ចុប្បន្ន។

ព្រះរាជត្រាស់បង្គាប់តែងតាំង ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ឡាយព្រះហស្ថលេខាកាលពីថ្ងៃទី២៦ ខែកក្កដា កន្លងទៅនេះ៕