(ភ្នំពេញ)៖ លោកមេធាវី សុខ វិបុល និងភរិយា បានសម្តែងនូវក្តីអបអរសាទរជាអនេកជូនចំពោះ លោកស្រី ឌុច បុត្រនិតា ក្នុងឱកាសលោកស្រី ត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរមងារជា «ឧកញ៉ា»

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ លោកមេធាវី សុខ វិបុល និងភរិយា សូមជូនពរឱ្យលោកស្រីឧកញ៉ា ឌុច បុត្រនិតា ទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ និងសម្រេចជោគជ័យថ្មីៗបន្ថែមទៀត។

លោកមេធាវី សុខ វិបុល និងភរិយា ក៏គោរពបួងសួងឱ្យលោកស្រីឧកញ៉ា និងស្វាមី ព្រមទាំងបុត្រាបុត្រីជាទីស្រឡាញ់ ជួបតែសេចក្តីសុខមង្គល ប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕