(កណ្តាល)៖ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្ដាល អនុប្រធានក្រុមការងារខេត្តកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង មានប្រសាសន៍ថា ទោះបីគណបក្ស ប្រជាជនកម្ពុជា ទទួលបានជោគជ័យទាំងស្រុង ទទួលបានអសនៈ១២៥ ក្នុងរដ្ឋសភាក្នុងការជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦កន្លងមកក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជានៅតែបន្តកាខិតខំប្រឹងប្រែងដូចភ្លៀងរលឹម បន្តការចុះជួយ អភិវឌ្ឍន៍តាមមូលដ្ឋាន និងបំរើប្រជាពលរដ្ឋ ឱ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនិងគុណបំណាច់ដ៍ថ្លៃថ្លារបស់ប្រជាពលរដ្ឋបាន បោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជាកន្លងមក។

នេះជាប្រសាសន៍លើកឡើងរបស់កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក្នុងពិធីបើក សិក្ខាសាលាបូកសរុប សកម្មភាពការងារគណបក្ស និងលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភាជាតិ មកពីស្រុកកណ្ដាលស្ទឹង មានចំនួន៩៦១នាក់ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ។

អង្គសិក្ខាសាលា បានប្រារព្ធពិធីបើករយៈពេល១ថ្ងៃនេះ ដែលមានការអញ្ជើញចូលរួមពីលោក នូ សាខន អភិបាលរងខេត្តកណ្ដាល លោក ម៉ម ប៊ុននាង និងលោក ហង្ស សាមឿន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង។

ក្នុងនាមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ខេត្តកណ្ដាល កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណចំពោះប្រជាពលរដ្ឋ និងក្រុមការងារចុះជួយស្រុកទាំងអស់ បានបំពេញការងារបានល្អជូនបក្ស និងបានទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ធ្វើឱ្យគណបក្សបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។

ជ័យជម្នះនេះបានបង្ហាញឱ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់បានរួមសុក្ខរួមទុក្ខជាមួយប្រជាជន គ្រប់កាលៈទេសៈក្នុងរយៈពេល ជិត៤០ឆ្នាំកន្លងមកនេះ ជាគណបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្តជូនជាតិ និងជាគណបក្ស មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឱ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត។

ជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតគឺជាជ័យជម្នះរបស់ប្រជាជនកម្ពុជាទាំងមូល ដែលស្រលាញ់សន្តិភាព និងការអភិវឌ្ឍជាជ័យជម្នះ នៃកម្លាំងស្នេហាជាតិ និងលទ្ធិប្រជាធិប្បតេយ្យលើរាល់ការ ប៉ុនប៉ងដែលចង់ផ្លាស់ប្តូរកម្ពុជាឱ្យវិលទៅរកអស្ថិរភាពការបែកបាក់ជាតិសង្រ្គាមនិងវិនាសសកម្ម។

កិតិ្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានថ្លែងទៀតថា អង្គសិក្ខាសិលានៅថ្ងៃនេះ សំដៅពិនិត្យមើលនូវសកម្មភាពការងារគណបក្សការងារចលនា មហាជន ការគ្រប់គ្រងសមាជិកបក្ស ការគៀងគរកម្លាំងរួមគាំទ្រគនបក្ស និងការប្រើប្រាស់ កម្លាំងសរុប រួមទាំងការដកស្រង់បទពិសោធន៍ដែលបានអនុវត្តន៏កន្លងម។ល។ ពិសេសស្វែងយល់ពីចំណុចវិជ្ជមាន សម្រាប់កសាងផែនការយូអង្វែងឆ្ពោះទៅកាន់ការបោះឆ្នោតនាពេល ខាងមុខទៀត តាមរយៈ បទអន្តរាគមន៍ពីប្រតិភូតំណាង ដែលចូលរួមនេះយើងនឹងពង្រឹងនូវចំណុចអវិជ្ជមានបំពេញកែលម្អរចំណុចអវិជ្ជមាន និងស្រង់បានអ្វីថ្មីទៀត ដែលស្រុកនិមួយៗ បានឆ្លងកាត់ និងអនុវត្តន៍។

លោកបញ្ជាក់ថា លទ្ធផលដែលទទួលបាន គឺជាការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ ដោយផ្តោតលើបណ្តាវិស័យសំខាន់មួយចំនួន ជាអាទិភាព ដើម្បីបំពេញតម្រូវការ របស់ប្រជាពលរដ្ឋ ទទួលបានសមាណចិត្តគាំទ្រគណបក្សប្រជាជនកម្ពុជា។ រដ្ឋាភិបាលអណត្តិទី៦ បានធ្វើការកែទ្រង់ប្ដេជ្ញាបំពេញការងារពង្រឹងការងារឱ្យមានប្រសិទ្ធផលខ្ពស់ នៅក្នុងវិស័យជាច្រើន៕