(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាល៖ ថ្ងៃនេះកម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន២៩នាក់ និងជាសះស្បើយ ១៩នាក់ឮ

២៖ កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិក ពីការផ្ទុះសង្រ្គាមកូរ៉េលើកទី២

៣៖ រដ្ឋមន្រ្តីយុត្តិធម៌ បំភ្លឺជាថ្មីថា វិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ មិនប៉ះពាល់ដល់ ប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស និងរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញទេ

៤៖ សហរដ្ឋអាមេរិក ថាគ្រោងនឹងចំណាយយ៉ាងច្រើន ដើម្បីឱ្យរុស្ស៉ីដោះលែងពលរដ្ឋអាមេរិក កំពុងជាប់ឃុំ

៥៖ លោក កើត រិទ្ធ៖ វិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ មិនរំលោភទាល់តែសោះលើអំណាចសភា និងរបបសភានិយម

៦៖ ចិន ថាអាមេរិកនឹងត្រូវទទួលខុសត្រូវលើ «ផលវិបាកគ្រប់យ៉ាង» បើលោកស្រី ផេឡូស៊ី ធ្វើទស្សនកិច្ចនៅតៃវ៉ាន់

៧៖ រដ្ឋមន្រ្តីយុត្តិធម៌៖ គណបក្ស៤ ដែលដាក់ញត្តិទៅរដ្ឋសភា រារាំងការធ្វើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ គឺចង់ការពារផលប្រយោជន៍នយោបាយខ្លួន

៨៖ AP: យោធាអាមេរិក នឹងបញ្ជូននាវា និងយន្ដហោះចម្បាំង ក្នុងករណីលោកស្រី ផេឡូស៊ី ធ្វើទស្សនកិច្ចមកតៃវ៉ាន់

៩៖ រដ្ឋសភា អនុម័តទាំងស្រុងលើ សេចក្តីព្រាងច្បាប់ វិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែម ទាំង៨មាត្រា

១០៖ រុស្ស៉ីប្រាប់ NASA ថា ខ្លួននឹងនៅបន្តសហការ ក្នុងកម្មវិធីស្ថានីយអវកាសអន្តរជាតិ រហូតទាល់តែមានស្ថានីយផ្ទាល់ខ្លួន

១១៖ រដ្ឋសភា សម្រេចផ្តល់សុពលភាព លោក ចាប ម៉ុង ជាតំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល ជំនួសលោកសន្តិបណ្ឌិត ឌុល គឿន ដែលបានទទួលមរណភាព

១២៖ លោក ហ្សេលេនស្គី សង្ឃឹមថា លោក បូរីស ចនសុន នឹងមិនចាកចេញពីនយោបាយជួរមុខ ឡើយ

១៣៖ គណបក្សខ្មែរតែមួយ ចេញសេចក្តីថ្លែងការណ៍ គាំទ្រទាំងស្រុងចំពោះការអនុម័តរបស់រដ្ឋសភា លើវិសោធនកម្មលើកទី១០ នៃរដ្ឋធម្មនុញ្ញ

១៤៖ រុស្ស៉ី ដណ្តើមបានរោងចក្រថាមពលធំទី២ របស់អ៊ុយក្រែន ពង្រាយកងទ័ពឡើងវិញ ទៅកាន់តំបន់ភាគខាងត្បូង

១៥៖ គណបក្សយុវជនកម្ពុជា ចេញសេចក្តីប្រកាសគាំទ្រការអនុម័តរបស់រដ្ឋសភា លើធ្វើវិសោធនកម្មលើកទី១០ រដ្ឋធម្មនុញ្ញកម្ពុជា

១៦៖ ក្រោយតេស្តអវិជ្ជមានឡើងវិញ លោក ចូ បៃដិន ទទូចឱ្យប្រជាជនអាមេរិក បន្តទៅចាក់វ៉ាក់សាំងបង្ការកូវីដ១៩

១៧៖ អ្នកបើកបរល្មើសត្រៀមខ្លួន! កម្មវិធីកាត់ពិន្ទុលើប័ណ្ណបើកបរ របស់អ្នកល្មើស នឹងចាប់ផ្តើមដំណើរការពីខែកញ្ញាខាងមុខនេះ

- ព័ត៌មាន Fresh News Plus

១៖ Twitter នឹងរៀបចំការបោះឆ្នោតម្ចាស់ភាគហ៊ុននៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ លើការទិញយករបស់កំពូលមហាសេដ្ឋី Elon Musk

២៖ Apple ទំនងជាផ្ទេរការបញ្ជាទិញ Lens Camera ប្រមាណ ១០លានគ្រឿង ទៅក្រុមហ៊ុនរបស់តៃវ៉ាន់ បន្ទាប់ពីរកឃើញបញ្ហាថ្មីមួយ


Download & Join គ្រប់បណ្តាញព័ត៌មាន Fresh News ដើម្បីទទួលបានព័ត៌មានថ្មីៗផ្លូវការ
http://onelink.to/freshnews (App)
https://t.me/freshnewsasia (Telegram)