(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសេចក្តីសម្រេចផ្ទេរភារកិច្ចលោក គីម រិទ្ធី ពីអនុប្រធានគណៈកម្មាធិការ គណបក្សខេត្តកណ្តាល មកជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្តព្រះវិហារ។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

សូមបញ្ជាក់ដែរថា លោក គីម រិទ្ធី ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជាអភិបាលខេត្តព្រះវិហារ ជំនួសលោក ប្រាក់ សុវណ្ណ នាល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញនេះ៕

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់សម្ដេច សាយ ឈុំ៖