(ភ្នំពេញ)៖ លោក តាន់ ទីន អនុប្រធានគណបក្សខ្មែរស្រឡាញ់ជាតិ បានប្រកាសលាឈប់ពីគណបក្សនេះ ចាប់ពីថ្ងៃទី២៨ ខែកក្កដានេះតទៅ។ នេះបើតាមលិខិតលាឈប់ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

មូលហេតុ នៃការលាឈប់ពីគណបក្សខ្មែស្រឡាញ់ជាតិ គឺដោយសារលោក មើលឃើញអំពី ការដឹកនាំដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសនៅថ្ងៃនេះ ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីជាផលប្រយោជន៍របស់ជាតិទាំងមូល។

លោក តាន់ ទីន សូមអំពាវនាវ ឲ្យបងប្អូនដែលកំពុងស្ថិតនៅក្នុងបក្សប្រឆាំងនាំគ្នាចូលមក រួមរស់ជាមួយគណបក្សប្រជាជនដើម្បីរួមចំណែកកសាងប្រទេសទាំងអស់គ្នា៕