(ភ្នំពេញ)៖ គណបក្សកម្លាំងប្រជាធិបតេយ្យ នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ បានចេញសេចក្តីថ្លែងការណ៍ គាំទ្រដល់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០។

សេចក្តីថ្លែងការណ៍របស់គណបក្សកម្លាំងប្រជាធិបតេយ្យ បានបញ្ជាក់ឲ្យដឹងថា ខ្លឹមសារ នៃសេចក្តីព្រាងច្បាប់វិសោធនកម្មរដ្ឋធម្មនុញ្ញ លើកទី១០ ទាំងអស់សុទ្ធតែសំដៅធានា នូវដំណើរជាប្រក្រតីនៃស្ថាប័នជាតិ និងបម្រើនូវឧត្តមប្រយោជន៍ជាតិ មិនសំដៅប្រយោជន៍បុគ្គល ឬ គណបក្សណាមួយឡើយ។

គណបក្សកម្លាំងប្រជាធិបតេយ្យ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា លើកទី១០ ក្នុងបុព្វហេតុនៃនិរន្តរភាពជាតិ និង ឧត្តមប្រយោជន៍ជាតិ៕