(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំងលោក ចាន់ សេងចុង ជាអនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា។

ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង ត្រូវបានចុះហត្ថលេខា ដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២៕