(កំពង់ធំ)៖ លោក ស៊ុ សន្និសិទ្ធ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ បានណនាំណែនាំដល់អ្នកម៉ៅការ និងក្រុមជាងយកចិត្តទុកដាក់ខ្ពស់ ចំពោះការសាងសង់អគារពិនិត្យព្យាបាលថ្មីមួយខ្នង ក្នុងមន្ទីរពេទ្យបង្អែកស្ទោង ខេត្តកំពង់ធំ។

ក្នុងឱកាសចុះពិនិត្យការសាងសង់អគារ នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ លោក ស៊ុ សន្និសិទ្ធ បានណែនាំដល់អ្នកម៉ៅការ និងក្រុមជាងឲ្យយកចិត្តទុកដាក់ខ្ពស់ ចំពោះសំណង់មួយនេះ ដើម្បីធានាឲ្យការប្រើប្រាស់បានយូរអង្វែង។ លោកបានបញ្ជាក់ថា អគារថ្មីសម្រាប់ពិនិត្យ និងព្យាបាលនេះមានតម្លៃណាស់ នៅក្នុងការរួមចំណែកលើកស្ទួយសុខុមាលភាពប្រជាជន ក្នុងស្រុកស្ទោង និងតំបន់ជិតៗនេះផងដែរ ដូចនេះត្រូវតែធានាឲ្យនូវគុណភាពស្របតាមបច្ចេកទេស

សូមជម្រាបថា សំណង់អគារពិនិត្យព្យាបាលថ្មីមួយខ្នងកម្ពស់២ជាន់ មន្ទីរពេទ្យបង្អែកស្ទោង ក្នុងខេត្តកំពង់ធំ
គិតចាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដែលថ្ងៃចាប់ផ្ដើមសាងមកដល់ដើមខែកញ្ញា ឆ្នាំ២០២២នេះ សម្រចបានប្រមាណ២០ភាគរយ។ នេះតាមការបញ្ជាក់ឲ្យដឹង ពីអ្នកទទួលម៉ៅការសាងសង់។

លទ្ធនេះនៃដំណើរការសាសង់អគារសុខភាពនេះ ត្រូវបានលោក ឯក ប្រុស ដែលជាអ្នកម៉ៅសាសង់រាយការណ៍ឲ្យដឹង ក្នុងឱកាសដែលលោក ស៊ុ សន្និសិទ្ធ និងក្រុមការងារអញ្ជើញចុះពិនិត្យ នៅថ្ងៃម្សិលមិញ។

សូមបញ្ជក់ជូនថា អគារសម្រាប់ពិនិត្យ និងព្យាបាលជំងឺថ្មីក្នុងមន្ទីរពេទ្យបង្អែកស្ទោងនេះ កសាងសង់ពីថ្មកម្ពស់២ជាន់ មានបណ្ដោយ៤៥ម៉ែត្រ និងទទឹង១៨ម៉ែត្រ ជាអំណោយរបស់លោក ជា ចាន់តូ និង លោកស្រី ព្រមទាំងសហការី កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២៕