(ភ្នំពេញ)៖ មហាឧបាសិកា ញឹម តេង ម្តាយក្មេករបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលមរណភាព នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង ១៖៤០នាទីរសៀល ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ។

ក្រុមគ្រួសារលោកជំទាវឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា «យើងខ្ញុំទាំងអស់គ្នាមានទុក្ខជាទម្ងន់ដោយ មហាឧបាសិកា ញឹម តេង ដែលត្រូវជាម្តាយ ម្តាយក្មេក និងជីដូន ទទួលមរណភាព ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយរោគាពាធ»

សពមហាឧបាសិកា ញឹម តេង ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ១ ផ្លូវលេខ៥ គម្រោងទី៥ បូរី ប៉េង ហួត ច្បារអំពៅ៕