(ភ្នំពេញ)៖ មនុស្ស៣នាក់ដែលជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ចាប់ឃាត់ខ្លួន ហើយនាំយកទៅសាកសួរនាំ នៅរសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦នេះ។ ការបង្ក្រាប និងចាប់ខ្លួនជនសង្ស័យទាំងនេះ បានធ្វើឡើងខណៈកម្លាំងអាវុធហត្ថកំពុងចុះល្បាត។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង៣និង៣៥នាទីរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅក្បែរផ្សារកាណាឌីយ៉ា ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ក្រោយពេលចាប់ខ្លួនមនុស្សទាំង៣នាក់នោះ រួចមកកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ មិនទាន់បានប្រាប់ពីអត្តសញ្ញាណ ជនទាំនោះនៅឡើយទេ តែបានបញ្ជូនជនទាំនោះ ទៅកាន់ទីបញ្ជាការដ្ឋាន អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ត៕