(កំពត)៖ មុខសញ្ញាចែកចាយថ្នាំញៀន ដ៏សកម្មម្នាក់ ត្រូវកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងកំពត បង្ក្រាបបាន កាលពីម៉ោង៤​រសៀល ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៦ ចំណុច ហាងកាហ្វេបៃតង ស្ថិតក្នុងភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត។

មន្ត្រីនគរបាលប្រឆាំងគ្រឿងញៀនខេត្ត បានឲ្យដឹងថា ជនសង្ស័យឈ្មោះ តេង ក្លូ អាយុ២៧ឆ្នាំ រស់នៅភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុង​និងខេត្តកំពត។ វត្ថុតាងរឹបអូសបាន រួមមាន ថ្នាំញៀនប្រភេទ​ម៉ាទឹកកក ចំនួន០៧កញ្ចប់តូច។

ក្រោយឃាត់ខ្លួនភ្លាមកម្លាំងខាងលើ បានបន្តទៅឆែកឆេរ  ដែលជនសង្ស័យធ្វើការ និងស្នាក់នៅ ក្នុងផ្ទះសំណាក់ យីហោ «ពន្លឺដារ៉ា» បន្ទប់លេខ ០០៩ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត កម្លាំងបានរកឃើញ សម្ភារពាក់ព័ន្ធគ្រឿងញៀន មួយចំនួន។

បច្ចុប្បន្ម ជនសង្ស័យ ត្រូវបាន​កំពុងសាកសួរ នៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕