(ភ្នំពេញ)៖ ក្រុមហ៊ុន ឌីភី ហ្វាម៉ា ខូអិលធីឌី ដែលទទួលបានសិទ្ធិផ្ដាច់មុខនាំចូល និងចែកចាយ វ៉ាក់សាំងឈ្មោះ Abhayarab មានចុះបញ្ជិកា នៅក្រសួងសុខាភិបាលស្របច្បាប់ បានចេញលិខិតជូនដំណឹងស្ដីពីការបញ្ឈប់នូវរាល់សកម្មភាព

នាំចេញនាំចូល ឬប្រើប្រាស់នូវរាល់វ៉ាក់សាំងម៉ាកAbhayarab ចាប់ពីថ្ងៃនេះតទៅ ។ បើអតិថិជនឬជនខិលខូចនៅតែបន្តលួចនាំចូល និងចែកចាយតទៅទៀត នោះក្រុមហ៊ុននឹងចាត់វិធានការតាមច្បាប់ដោយគ្មានការលើកលែងឡើយ ។

យោងតាមលិខិតជូនដំណឹងរបស់ក្រុមហ៊ុនឌីភី ហ្វាម៉ា ខូអិលធីឌី ចេញកាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២២ បានជូនដំណឹងដល់ម្ចាស់គ្រឹះស្ថាននាំចេញ នាំចូលឱសថ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងមន្ទីរសម្រាកព្យាបាល វេជ្ជបណ្ឌិត...។ល។ ជ្រាបថា ក្រុមហ៊ុន ត្រូវបានក្រសួងសុខាភិបាលអនុញ្ញាតអោយធ្វើការនាំចូល និងចែកចាយ ទៅលើវ៉ាក់សាំងម៉ាក Abhayarab ដែលមានលេខបញ្ជិកា CAM R2 4354 IV-08 ផលិតដោយ Human Biologicals Institute របស់ប្រទេសឥណ្ឌា ហើយក្រុមហ៊ុនបានចុះបញ្ជីម៉ាកនៅក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា រួចរាល់ផងដែរ ។ ដូច្នេះ អនុលោមទៅតាមច្បាប់ស្ដីពីម៉ាក ពាណិជ្ជនាម និងអំពើ នៃការប្រកួតប្រជែងមិនស្មោះត្រង់ ក្រុមហ៊ុនសូមជូនដំណឹងទៅកាន់ម្ចាស់គ្រឹះស្ថាននាំចេញ នាំចូលឱសថ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងមន្ទីរសម្រាកព្យាបាល វេជ្ជបណ្ឌិត..ទាំងអស់ បញ្ឈប់នូវរាល់ការនាំចូល នាំចេញ ឬលក់អោយអ្នកប្រើប្រាស់នូវប្រភេទវ៉ាក់សាំង ម៉ាក Abhayarab ដែលគ្មានលេខបញ្ជិកា ជាវ៉ាក់សាំងក្លែងក្លាយដែលមានរូបរាង និងលក្ខណៈសម្គាល់ផ្សេងៗ ដែលខុសពីផលិតផល Abhayarab ស្របច្បាប់ដែលនាំចូលដោយក្រុមហ៊ុនឌីភី ហ្វាម៉ា ខូអិលធីឌី ដែលមិនមានការអនុញ្ញាតពីក្រុមហ៊ុនក្នុងរយះពេល៣០ថ្ងៃដោយគិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ បើសិនផុតរយះពេលកំណត់ ក្រុមហ៊ុនរកឃើញមាន ម្ចាស់គ្រឹះស្ថាននាំចេញ នាំចូលឱសថ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងមន្ទីរសម្រាកព្យាបាល វេជ្ជបណ្ឌិត​ ណាមួយបន្តប្រើប្រាស់នូវវ៉ាក់សាំងម៉ាក Abhayarab ក្លែងក្លាយ និងមិនមានចុះបញ្ជិកាត្រឹមត្រូវ ក្រុមហ៊ុននឹងចាត់វិធានការយ៉ាងតឹងរឹងបំផុតតាមផ្លូវច្បាប់ជាធរមាន ។

ក្នុងករណីម្ចាស់គ្រឹះស្ថាននាំចេញ នាំចូលឱសថ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងមន្ទីរសម្រាកព្យាបាល វេជ្ជបណ្ឌិត មានបំណងចង់ទិញចែកចាយ និងប្រើប្រាស់ ឬធ្វើការសហការលើការនាំចូលនូវប្រភេទវ៉ាក់សាំងខាងលើ ត្រូវធ្វើការទំនាក់ទំនងមកកាន់ក្រុមហ៊ុនឌីភី ហ្វាម៉ា ខូអិលធីឌី ដោយផ្ទាល់ ឬតាមរយះទូរស័ព្ឌលេខ ០២៣ ៦៥៧ ៨៧ ៨៧ ។

ខាងក្រោមនេះ ជាលិខិតជូនដំណឹងរបស់ក្រុមហ៊ុន និងរបស់ក្រសួងសុខាភិបាល រួមទាំងឯកសារពាក់ព័ន្ធផ្លូវច្បាប់មួយចំនួនទៀត៖