(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានដាក់លិខិតថ្វាយព្រះមហាក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ដើម្បីសុំចូលគាល់ព្រះអង្គ ទូលប្រាប់អំពីរឿងស្ថានភាពនយោបាយ នៅក្នុងប្រទេសកម្ពុជា នេះបើតាមការអះអាងរបស់ លោក យ៉ែម បុញ្ញឫទ្ធិ។

លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ បានអះអាងប្រាប់ក្រុមអ្នកសារព័ត៌មានថា ការដាក់លិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំចូលគាត់បានធ្វើឡើងកាលពីម្សិលមិញ។ លោកថា «ពីម្សិលគណបក្សសង្រ្គោះជាតិ បានធ្វើលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំចូលគាល់ព្រះអង្គ រាយការណ៍ជូនអំពីស្ថានភាព បរិយាកាសនយោបាយនៅកម្ពុជា ដូច្នេះការធ្វើញត្តិយើង នឹងនៅតែបន្តតទៅទៀត»