(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១០ ខែធ្នូ ឆ្នាំ២០២២ ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុម ប្រតិបត្ដិការផ្ទាល់ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រឆាំងការសម្អាតប្រាក់ទូទាំង២៥រាជធានី-ខេត្ត និងផ្សព្វផ្សាយទិសដៅការងារ និងជាមួយលោកស្នងការ ដែលជាសមាជិកក្រុមការងារ បសប.ហភ តាមរយៈប្រព័ន្ធអនឡាញ (កម្មវិធី Zoom) និងដោយផ្ទាល់ជាមួយលោក-លោកស្រីអនុប្រធាន និងសមាជិកក្រុមប្រតិបត្ដិការផ្ទាល់មកពីនាយកដ្ឋាន និងការិយាល័យជំនាញ។

សមាជិកក្រុមប្រតិបត្ដិការផ្ទាល់មកពីនាយកដ្ឋាន និងការិយាល័យជំនាញ រួមមាន៖ មន្ទីរប្រឆាំងគ្រឿងញៀន នាយកដ្ឋានកណ្តាលសន្តិសុខ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នាយកដ្ឋានប្រឆាំងការជួញដូរ មនុស្ស និងការពារអនីតិជន នាយកដ្ឋានសន្តិសុខផ្ទៃក្នុង នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម នាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន និងការិយាល័យនគរបាលអន្តជាតិ៕