(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ច បានបង្ក្រាប១៥ករណី ក្នុងនោះករណីប្រើប្រាស់២ករណី, ដឹកជញ្ជូនរក្សាទុក៩ករណី, និងជួញដូរ៤ករណី ដោយឃាត់ខ្លួនជនសង្ស័យ២៣នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន ៥,៩៤៨ករណី ឃាត់មនុស្ស ១៣,៨៨១នាក់ (ស្រី៨៨២នាក់)៕